Lampard ​ថា Chelsea ​នៅ​ស្ទើរ ​មិន​ទាន់​អាច​ប្រជែង​ពាន​បាន​ទេ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Leicester City ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​យប់មិញ​នេះ​។

​បរាជ័យ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​កៅអី​របស់​លោក Lampard ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​ចាប់​ផ្ដើម​ក្ដៅ​ឡើង​ហើយ ព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​ច្រើន​ណាស់​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ តែ​បែរ​ជា​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ទៅ​វិញ។ ​ដោយ​បច្ចុប្បន្ន​នេះ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ការ​ប្រជែង​ពាន​រង្វាន់​ខ្លាំង​ទៅ​ហើយ។

​ចំពោះ​រឿង​នេះ​ដែរ Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ថា​៖ “ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​មាន​សម្ពាធ។ ខ្ញុំ​ចាប់​យក​ការងារ​នេះ ​ខ្ញុំ​ដឹង​ថា​នឹង​មាន​ពេល​លំបាក​ច្រើន។ ​យើង​ស្ថិត​នៅ​កន្លែង​មួយ​ដែល​មិន​ទាន់​អាច​ប្រជែង​ពាន​រង្វាន់​បាន​ទេ។ ​យើង​ទើប​តែ​រួច​ពី​ការ​ពិន័យ ​មាន​កីឡាករ​ក្មេ​ៗ​ច្រើន ​ហើយ​កីឡាករ​ថ្មី​មក​ទៀត​ក៏​ទើប​បាន​លេង​ជាមួយ​គ្នា។ ​ពួកគេ​មិន​ទាន់​លេង​យល់​ចិត្ត​គ្នា​នៅ​ឡើយ​ទេ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT