នាថ្ងៃទី១៧ សីហានេះ សិក្ខាសាលាស្ដីពីទីផ្សារដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និង គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) ចូលរួមដោយអ្នកជំនាញពីក្របខណ្ឌលីគកំពូលជប៉ុន J-League បានដំណើរការយ៉ាងរលូន។
លោក ឌី វិជ្ជា ប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC និង អ្នកស្រី Yumiko Kinoshita តំណាង J-League សុទ្ធតែបង្ហាញក្ដីរំពឹងខ្ពស់ដូចគ្នាថា សិក្ខាកាមជាមន្ត្រីទីផ្សាររបស់ក្លឹបអាជីពកម្ពុជាទាំង១២ នឹងទទួលបានមេរៀនថ្មីៗ ហើយយកទៅអនុវត្តឲ្យបានជោគជ័យ ។ នេះបើតាមការផ្សាយតាមរយៈទំព័រ CNCC ៕