Monaco ចាប់​អារម្មណ៍​ចង់​ចរចា​យក Marcelo ពី​ក្លឹប Real Madrid

តាម​របាយការណ៍​ពី AS ចុះ​ផ្សាយ​ថា ក្លឹប Real Madrid កំពុង​តែ​ពិចារណា​ក្នុង​ការ​លក់​ចេញ Marcelo ឲ្យ​ទៅ​ក្លឹប Monaco ក្រោយ​ពី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ពេល​ចុង​ក្រោយ​នេះ។

ខ្សែ​ការពារ​ស្លាប​របស់​ស្តេច​ស មិន​សូវ​បាន​លេង​ពេញ​ជើង​នោះ​ទេ ក្រោយ Real យក​បាន Ferland Mendy ហើយ​គេ​ក៏​លែង​ក្លាយ​ជា​តួ​ឯក​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​ Zinedine Zidane ត​ទៅ​ទៀត​ដែរ។

តាម​ប្រភព​ខាង​លើ​ចុះ​ផ្សាយ កីឡាករ​ប្រេស៊ីល​បាន​ទទួល​សំណើ​ពី​ក្លឹប Monaco លើ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ ជាមួយ​តម្លៃ​ពលកម្ម ៦ លាន​អឺរ៉ូ/រដូវកាល។

រំឭក​ថា​កីឡាករ​វ័យ ៣២ ឆ្នាំ​បាន​ចាយ​ពេល​នៅ Madrid រយៈ​ពេល ១៤ ឆ្នាំ​មក​ហើយ ខណៈ​កុងត្រា​របស់​គេ​នៅ​សេសសល់​សុពលភាព​រយៈ​ពេល ១៨ ខែ​ទៀត៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT