Ronaldo ថា Real ខុស​ធ្ងន់​ហើយ ដែល​លក់​ចេញ​កីឡាករ​ល្បឿន​លឿន​រូប​នេះ

អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប Real Madrid គឺ​លោក Ronaldo Nazario ​បាន​និយាយ​ថា ក្លឹប​បាន​ធ្វើ​ខុស​ហើយ​ការ​ដែល​លក់​ចេញ​កីឡាករ​អាហ្វ្រិក Achraf Hakimi ឲ្យ​ទៅ​ក្លឹប Inter Milan។

ខ្សែ​ការពារ​ក៏​ដូច​ជា​ខ្សែ​បម្រើ​ស្លាប​ខាង​លើ បាន​ផ្ទេរ​ទៅ Inter Milan កាល​ពី​ថ្ងៃ​ទី ១ ​កញ្ញា ឆ្នាំ ២០២០ ជាមួយ​តម្លៃ​ផ្ទេរ ៤០ លាន​អឺរ៉ូ។ ក្លឹប​អ៊ីតាលី​បាន​ចង​ជើង​គេ​លើ​កុងត្រា ៥ ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​ដើរ​តួ​ជា​កីឡាករ​សំខាន់​មួយ​រូប​ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte។

តាម​ការ​បញ្ជាក់​របស់ Ronaldo ប្រាប់​ទៅ La Gazzetta dello Sport បែប​នេះ​ថា៖ “Achraf ជា​កីឡាករ​ដ៏​លេចធ្លោ​មួយ ដែល​ក្លឹប Real Madrid ​បាន​ធ្វើ​ខុស​ក្នុង​ការ​របូត​គេ​ទៅ​បែប​នេះ”។

លោក​បន្ថែម​ទៀត​ថា៖ “ពេល​ខ្លះ​ខ្ញុំ​គិត​ថា វា​នឹង​ក្លាយ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​បើ​យើង​បាន​លេង​រួម​គ្នា ​ព្រោះ​គេ​មាន​ល្បឿន​លឿន​ណាស់ ហើយ​គេ​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​ជោគជ័យ​មួយ​សម្រាប់ Inter នៅ​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ”៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT