Ainsley Maitland-Niles ខ្សែការពាររបស់ក្រុម Arsenal នឹងត្រូវអវត្តមានពីទីលានយ៉ាងតិច២ខែ ដោយសាររងរបួសជើងអំឡុងលេងទល់ក្រុម Manchester City កាលពីសប្ដាហ៍មុន។
Ainsley ដែលទើបមានឱកាសបានឡើងមកឈុតធំ Arsenal រដូវកាលនេះ បានរងរបួសពេលប៉ះជាមួយកីឡាករ Kyle Walker របស់ក្រុម Man City ។ របួសជើងនេះ នឹងធ្វើឱ្យរូបគេអវត្តមានយ៉ាងតិច២ខែឯណោះ។ ការប្រកួតខ្សែការពារម្នាក់នេះ បានធ្វើឱ្យក្រុមកាំភ្លើងធំកំពុងជួបបញ្ហាកីឡាកររបួសនៅតំបន់ការពារហើយ ស្របពេល Sead Kolasinac និង Laurent Koscielny គឺសុទ្ធតែរងរបួសទាំងអស់។
Arsenal រំពឹងថា Nacho Monreal និង Danny Welbeck ដែលកំពុងរងរបួសនិងចូលមកហាត់ជាមួយក្រុមវិញនោះ អាចចូលលេងបានទល់ក្រុម Chelsea នាចុងសប្ដាហ៍នេះ។ ព្រោះថា Arsenal ត្រូវការពិន្ទុជាចាំបាច់ក្រោយពីខកចិត្តចាញ់ក្រុម Man City ២-០ ក្នុងប្រកួតបើករដូវកាល៕ប្រភព៖ DailyMail