Liverpool ​ប៉ះ Man Utd ​ជា​ប្រកួត​គេ​មើល​ច្រើន​ជាង​គេ​រដូវ​កាល​នេះ​

ការ​ប្រកួត​រវាង​ក្រុម Liverpool ​និង Manchester United ​កន្លង​ទៅ​នេះ ​បាន​ក្លាយ​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​បំផុត​នៅ​ចក្រភព​អង់គ្លេស​រដូវ​កាល​នេះ។

​ការ​បើក​ឆាក​ប្រកួត​ដំបូង ​មាន​អ្នក​ទស្សនា ៤,៥​លាន​នាក់ ​និង​ឡើង​ដល់ ៤,៨​លាន​នាក់​សម្រាប់​ការ​ប្រកួត​៥​នាទី​ចុង​ក្រោយ។ ​នេះ​បាន​ក្លាយ​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ហើយ​នៅ​លីគ​អង់គ្លេស​រដូវ​កាល​នេះ ដោយ​គិត​ទៅ​តាម​ការ​មើល Online ​លើ Sky Sport ។

​Sky Sport ​បាន​បញ្ជាក់​ទៀត​ថា​នេះ​មិន​មែន​តែ​ការ​ប្រកួត​បាល់ទាត់​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នោះ​ទេ ពោល​គឺ​វា​ជា​ម៉ោង​ផ្សាយ​មួយ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នៅ Sky Sport ​បន្ទាប់​ពី​រឿង Game of Thrones ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT