ក្រុម AC Milan បានយកឈ្នះលើក្រុម Cagliari ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ Serie A នៅយប់មិញនេះ សប្ដាហ៍ទី១៨។
សម្រាប់ការប្រកួតមួយនេះដែរ ក្រុម AC Milan ហាក់ដូចជាមិនពិបាកក្នុងការយក៣ពិន្ទុឡើយ។ ត្រឹមនាទីទី៧ Zlatan រកបាន១គ្រាប់ទៅហើយ ដោយការស៊ុតប៉េណាល់ទី ហើយឈានចូលដល់តង់ទី២ នាទី៥២នោះ ខ្សែប្រយុទ្ធដដែលនេះក៏បន្ថែមបាន១គ្រាប់ទៀត ដើម្បីយកឈ្នះក្នុងលទ្ធផល ២-០ តែម្ដង។
ការទទួលបាន៣ពិន្ទុបន្ថែមនេះ បានធ្វើឱ្យ AC Milan រក្សាតំណែងលេខ១ក្នុងកំពូលតារាងដដែល ដោយមាន៣ពិន្ទុលើសក្រុមលេខ២ Inter Milan ទៅទៀត៕
ប្រភព៖ DailyMail