ទី​បំផុត Real Madrid ​ចុះ​កុងត្រា​យក​បាន Alaba ​ហើយ​

​ក្រុម Real Madrid ​សម្រេច​កិច្ច​ព្រមព្រៀង​នាំ​យក​ខ្សែ​ការពារ David Alaba ​ពី​ក្រុម Bayern Munich ​មក​រួម​ក្រុម​បាន​ហើយ​នៅ​ចប់​រដូវកាល​នេះ​។

Alaba ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម Bayern Munich ​រហូត​ដល់​ចប់​រដូវ​កាល​នេះ។ ខណៈ​ដែល​រូបគេ​បញ្ជាក់​ថា​នឹង​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​ទៀត​ឡើយ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ទាក់ទង​រូបគេ​ឱ្យ​ហើយ​នៅ​ត្រឹម​ខែ​មករា​នេះ។

​ក្រោយ​ពី​ធ្វើ​ការ​ចរចា​គ្នា​ជា​ច្រើន​ថ្ងៃ​មក​នេះ ​ទី​បំផុត​ក្រុម Real Madrid ​បាន​យក​បាន​កីឡាករ​វ័យ​២៨​ឆ្នាំ​នេះ​ហើយ ​ដោយ​បាន​ចុះ​កុងត្រា​៤​ឆ្នាំ ​ជាមួយ​តម្លៃ​ពលកម្ម​១១​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។ រូបគេ​ជា​ខ្សែ​ការពារ​រឹងមាំ​ម្នាក់​ដែល​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​កន្លង​ទៅ​នេះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT