Mancini ប្រាប់ Pirlo ថា​កុំ​អាង​មាន​កីឡាករ​កំពូល ព្រោះ​ធ្វើ​ជា​គ្រូ​បង្វឹក​មិន​ងាយ​ដូច​កីឡាករ​ទេ

ក្រោយ​ចប់​ការ​ប្រកួត​ដែល Inter Milan បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Juventus ក្រឡេក​ទៅ​មើល​ជើង​ចាស់​លោក Roberto Mancini បាន​បង្ហាញ​ការ​សាទរ​សម្រាប់​កីឡាករ Nicolo Barella ដែល​រក​បាន​គ្រាប់​បាល់ ហើយ​ក៏​បញ្ចេញ​សារ​ណែនាំ​ខ្លះៗ​សម្រាប់​គ្រូ​បទពិសោធន៍​ថ្មីថ្មោង​គឺ​លោក Andrea Pirlo។

ប្រាប់​នៅ​កិច្ច​សម្ភាសន៍​ជាមួយ Domenica Sportiva លោក Mancini និយាយ៖ “វា​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​រីករាយ​នៅ​ពេល​ដែល​បាន​ឃើញ Barella គេ​រក​គ្រាប់​បាល់ ដោយ​វា​ជា​រឿង​ល្អ​ខ្លាំង​ណាស់​សម្រាប់ Inter រី​ឯ Juventus ពួក​គេ​លេង​មិន​សូវ​បាន​ល្អ​នៅ​ប្រកួត​លើក​នេះ តែ​វា​ជា​រឿង​ធម្មតា​ហើយ​ក្នុង​បាល់ទាត់”។

ពាក់ព័ន្ធ​នឹង​មតិ​ដែល​មាន​ការ​រិះគន់​ទៅ​លើ Pirlo ដែល​ជា​គ្រូ​បង្វឹក​សេះ​បង្កង់ ក៏​ត្រូវ​បាន​អតីត​អ្នកចាត់ការ​នៅ Man City ខាង​លើ​បន្ថែម​ទៀត​ថា៖ “វា​ជា​រឿង​ធម្មតា​ហើយ​ការ​ដែល​យើង​មាន​បញ្ហា​នៅ​ចំណុច​ចាប់​ផ្តើម​ដំបូងៗ ប៉ុន្តែ​បើ​ទោះ​បី​ក្នុង​ក្រុម​យើង​មាន​កីឡាករ​កំពូល​ក៏​ដោយ តែ​ត្រូវ​ចាំ​ការ​បង្វឹក​មិន​ដូច​ជា​ការ​លេង​បាល់​ធម្មតា​នោះ​ទេ អ៊ីចឹង​មាន​តែ​ការ​ពង្រឹង​ម្តង​មួយ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT