ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចតែងតាំងលោក Bondarenko Anatolii ជាជំនួយការគ្រូបង្វឹករបស់ក្រុមឈុតធំសម្រាប់ត្រៀមប្រកួតប្រជែងពានរង្វាន់ Metfone Cambodian League រដូវកាល២០២១ដែលនឹងចូលមកដល់នៅខែមីនាខាងមុខនេះ ។
Anatolii គឺជាគ្រូបង្វឹកដែលកាន់វិញ្ញាបនបត្រ UEFA A licence នឹងធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្លឹបមួយចំនួនក្នុងប្រទេសកំណើតរបស់ខ្លួនគឺប្រទេសអ៊ុយក្រែន ។
គួររំលឹកផងដែរថាក្នុងអំឡុងឆ្នាំ២០១៦ និង២០១៧ លោកក៏ធ្លាប់ធ្វើជាជំនួយការគ្រួបង្វឹកក្រុមឈុតធំរបស់ភ្នំពេញក្រោនម្តងរួចហើយ ដោយលោកបានធ្វើការជាមួយគ្រូបង្វឹកឈុតធំ Oleg Starynskyi ៕
ប្រភព៖ភ្នំពេញក្រោន