ចចាមអារ៉ាមក្លាយជាការពិត! ក្លិបវិសាខាអេហ្វស៊ី​ចុះកុងត្រាយកខ្សែប្រយុទ្ធជម្រើស​ជាតិកាណាដា Marcus Haber

កាល​ពី​ប៉ុន្មាន​ម៉ោង​មុននេះ ក្លឹប​បាល់ទាត់​វិសាខា បាន​ប្រកាស​ពីការ​ចុះ​កុង​ត្រា​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កាណាដា Marcus Haber ជា​ផ្លូវ​ការ​​​ ដើម្បីត្រៀម​រដូវ​កាល​​ថ្មី​នៃ​​លីគ​កំពូល​កម្ពុជា​២០២១។​

កីឡាកររូបនេះ​មានព័ត៌មាន​ចចាមអារ៉ាម​ថា​ផ្ទេរ​មក​ភ្នំពេញ​ក្រោន​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ដោយ​ ទំព័រហ្វេសបុក​កីឡានានាក្នុង​ប្រទេសបាន​ចុះផ្សាយអំពី​រូប​គេ ហើយ​ថ្ងៃ​នេះបាន​ក្លាយជាព័ត៌មានផ្លូវការ​ហើយ។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះមាន​បទ​ពិសោធ​ជោគជាំ​នៅ​តំបន់​អឺរ៉ុប ពិសេស​ក្លិបបាល់​ទាត់​នៅ​ប្រទេស​ស្កុតឡែន អង់គ្លេស​ព្រម​ក្លិប​មួយ​ចំនួន​ក្នុង​ប្រទេស​កាណាដាផង​ដែរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! រូប​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ការ​លេង​នៅ​ក្លិប​ West Brom Albion ក្នុង​លីគ​កំពូល​អង់គ្លេស​ប៉ុន្តែ​ត្រូវ​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លិបផ្សេង។

រូប​គេ​ជា​កីឡាករ​កូតាបរទេស​ទី​មួយ​ដែល​វិសាខា​ទិញ​ចូល​មក​ជួយក្រុម​ក្នុង​រដូវ​កាល ខណៈបច្ចុប្ប​ន្ន​នេះ កីឡាករបរទេស​របស់​ក្លិង​ជើង​ឯក​ពាន Hun Sen Cup 2020 មាន​៣​នាក់​ហើយ​គឺខ្សែការពារ​សញ្ជាតិ​អាហ្វ្រិកខាងត្បូង Mohammed Khan ខ្សែបម្រើ​សញ្ជាតិ​អាហ្វហ្គានិស្ថាន Mustafa Zazai និង​ខ្សែប្រយុទ្ធ Marcus Haber​នេះ​ឯង។ ចំណែក​គីឡាករ​ខ្មែរ ក្លិប​ចាយលុយ​មិន​ស្រណោះ​ដៃ​មួយ​នេះ​ទិញបាន ជារី ចន្ថាប៊ីន និងអ្នក​ចាំ​ទី​ អោម ឧត្តមក្នុងលក្ខណៈខ្ចីជើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT