Koeman ​ចេញ​មុខ​ការពារ Messi ​ក្រោយ​ទទួល​បាន​កាត​ក្រហម​

​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​ចេញ​មុខ​មក​ការពារ​ប្រធាន​ក្រុម Lionel Messi ​ហើយ ​ក្រោយ​ពី​ទទួល​បាន​កាត​ក្រហម​ជា​លើក​ដំបូង​ក្នុង​អាជីព​នៅ​ក្រុម​អ្នក​មាន​បុណ្យ។

​Messi ​ទទួល​បាន​កាត​ក្រហម ​អំឡុង​ពេល​លេង​ទល់​ក្រុម ​Athletic Bilbao ​ក្នុង​ពាន​រង្វាន់ Spanish Super Cup ​កាល​ពី​យប់មិញ​នេះ។ ​កាត​ក្រហម​នោះ​កើត​ឡើង​នៅ​ចុង​ម៉ោង​ទៅ​ហើយ​នាទី​១២០ ​ពោល​គឺ​ជា​ការ​រុញ​របស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ទៅ​លើ​កីឡាករ ​Asier Villalibre ។

​ចំពោះ​កាត​ក្រហម​នេះ​ដែរ ​លោក Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​យល់​អ្វី​ដែល Messi ​បាន​ធ្វើ។ ​ខ្ញុំ​មិន​ចាំ​ទេ​ថា​ពួកគេ​បាន​បង្ក​កំហុស​លើ​គាត់​ប៉ុន្មាន​ទៅ​ហើយ ​ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​ប្រតិកម្ម​ទៅ​វិញ​នៅ​ពេល​ដែល​គេ​តែងតែ​មក​បង្ក​កំហុស​លើ​យើង”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT