ក្រុម Inter Milan បានយកឈ្នះលើក្រុម Juventus ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ Serie A កាលពីយប់មិញនេះ។
២គ្រាប់ចេញពី Vidal និង Barella គឺល្មមគ្រប់គ្រាន់ឱ្យក្រុម Inter Milan មានពិន្ទុស្មើក្រុមលេខ១ AC Milan ហើយ។ ស្របពេលក្រុម Juventus វិញនោះ កំពុងដុនដាបកាន់តែខ្លាំងក្រោមការដឹកនាំរបស់លោក Pirlo នារដូវកាលនេះ។ ពួកគេឈរនៅលេខ៥ក្នុងតារាងឯណោះ ដោយទើបតែមាន៣៣ពិន្ទុទេ ឆ្លងកាត់១៧ប្រកួត។
តាមគម្លាតពិន្ទុដល់ទៅ៧ពិន្ទុនេះដែរ នឹងធ្វើឱ្យក្រុម Juventus កាន់តែពិបាកក្នុងការប្រជែងពានហើយ។ លោក Pirlo អ្នកចាត់ការក្រុមបានអះអាងថាប្រកួតទល់ Inter Milan នេះ គឺក្រុមរបស់លោកបានលេងខុសតាំងពីដំបូងមកម្ល៉េះ ដូច្នេះហើយទើបធ្វើឱ្យក្រុមលោក Conte មានឱកាសរកគ្រាប់បាល់ជ័យជម្នះបាន៕ប្រភព Dailymail