ក្រុម Liverpool លេងបានត្រឹមស្មើជាមួយក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ Premier League នៅយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ ម្ចាស់ផ្ទះហង្សក្រហម Liverpool ព្យាយាមសម្រុកណាស់ ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីរបស់ក្រុម Man Utd បានទេ។ ដោយលោក Ole បានរៀបចំប្រព័ន្ធការពារបានល្អណាស់ បិទជិតឈឹងតែម្ដង មិនឱ្យខ្សែប្រយុទ្ធរបស់ក្រុមលោក Klopp អាចវាយសម្រុកចូលឡើយ។
ចែកគ្នាម្នាក់១ពិន្ទុនេះ បានធ្វើឱ្យក្រុម Liverpool ធ្លាក់ដល់លេខ៤ក្នុងតារាងទៅហើយ ស្របពេលក្រុម Man Utd វិញនៅឈរកំពូលតារាងដដែល។ តែបើមើលជាក់ស្ដែង Man City ដែលស្ថិតនៅលេខ២នោះសល់១ប្រកួតក្នុងដៃទៀត ដូច្នេះបើសិនជាឈ្នះទៀត ពួកគេនឹងឡើងទៅឈរនៅកំពូលតារាងវិញហើយ៕ប្រភព Dailymail