ត្រឹម​ប្រកួត​មួយ​យប់ City រំកិល​ឡើង​លេខ ២ រី​ឯ Liverpool ខ្ទាត​មក​លេខ ៤ បាត់

នៅ​ក្របខ័ណ្ឌ Premier League គឺ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ដូច​គេ​ថា​បាន ជា​ពិសេស​នៅ​រដូវ​កាល​នេះ លទ្ធផល​ឈ្នះ​ចាញ់​ក្នុង​សប្តាហ៍​នីមួយៗ គឺ​អាច​កែប្រែ​ចំណាត់ថ្នាក់​របស់​ក្រុម​ទាំង​នោះ​បាន​យ៉ាង​ឆាប់​រហ័ស។

ជាក់ស្តែង​ដូច​នៅ​សប្តាហ៍​នេះ នៅ​ពេល​ដែល​មាន Man Utd បាន​ស្មើ​ទល់ Liverpool ហើយ Man City បក​ស្បែក Crystal Palace ៤-០ ​កាល​ពី​យប់​មិញ ក៏​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង​នៅ​ផ្នែក Top 4។

គិត​ត្រឹម​ជុំ​ទី ១៨ United ឈរ​នៅ​លេខ ១ មាន ៣៧ ពិន្ទុ រី​ឯ Man City (ទើប​ដល់​ជុំ​ទី ១៧) មាន ៣៥ ពិន្ទុ​ឈរ​លេខ ២ ស្មើ​នឹង Leicester City ដែល​នៅ​ដំណាល​គ្នា​នោះ ហើយ Liverpool ធ្លាក់​មក​លេខ ៤ ត្រឹម​មួយ​ពព្រិច​ភ្នែក​ដែល​មាន ៣៤ ពិន្ទុ។

រំឭក​ថា​ហង្ស​បាន​ខកខាន​ឱកាស​រក​គ្រាប់​បាល់ ៣ ប្រកួត​ជាប់​គ្នា​ហើយ ទើប​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​មក​ច្រើន​បែប​នេះ តួ​យ៉ាង​ដូច​ជា​បាន​ត្រឹម​ស្មើ​ទល់ Newcastle ចាញ់ Southampton និង​ចុង​ក្រោយ​ស្មើ United៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT