ធ្វើ​បាន​ល្អ​មែន! ខ្សែ​បម្រើ Kevin de Bruyne ចែក​បាល់ Assist បាន ១០០ លើក​សរុប​ហើយ

បន្ថែម​ជាមួយ​ជ័យជម្នះ​កាល​ពី​យប់​មិញ​ទៀត ខ្សែ​បម្រើ​ឆ្នើម Kevin de Bruyne បាន​បង្កើត​កំណត់ត្រា​នៃ​ការ Assist បាល់​ឲ្យ​មិត្ត​រួម​ក្រុម​នៅ​ក្លឹប Man City បាន​មួយ​ទៀត​ហើយ។ នោះ​គឺ​ការ​ឈាន​ដល់​តួ​លេខ​ទី ១០០ រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់។

តាម​របាយការណ៍​ពី Opta បង្ហាញ​ថា ស្ថិតិ​នេះ​កីឡាករ​បែលហ្សិក​នាំ​មុខ​ដាច់​កីឡាករ​ណាៗ​ទាំង​អស់​នៅ​ក្របខ័ណ្ឌ Premier League បើ​រាប់​នៅ​ថេរវេលា​ដែល​គេ​ផ្ទេរ​មក​ចូលរួម​ជាមួយ Man City។ De Bruyne បាន​ចាកចេញ​ពី Wolfsburg ហើយ​ផ្ទេរ​មក​ក្រុម​នៅ​អង់គ្លេស​កាល​ពី​ឆ្នាំ ២០១៥ ជាមួយ​តម្លៃ​ខ្លួន ៧៦ លាន​អឺរ៉ូ។

គួរ​រំឭក​ថា​កាល​ពី​យប់​មិញ City បាន​យក​ឈ្នះ Crystal Palace ៤-០ ហើយ​ជាមួយ​ជ័យជម្នះ​នេះ​ក៏​បន្ថែម ៣ ពិន្ទុ​ឲ្យ​ពួក​គេ​ឡើង​ឈរ​លេខ ២ នៅ​តារាង Premier League ប្រកៀក​នឹង Man Utd ផង​ដែរ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT