ក្រុមបឹងកេត លត់ក្រុមមីយ៉ាន់ម៉ា ៤-១ មុនធ្លាក់ចេញពីពាន AFC Cup 2018

ក្រុមបឹងកេត របស់កម្ពុជា បានបង្កើតនូវរឿងដ៏ពេញចិត្តសម្រាប់អ្នកគាំទ្ររបស់ខ្លួន ដោយពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shan United រហូតដល់ ៤-១ ក្នុងការប្រកួតបង្រ្គប់កិច្ចប្រចាំពូលF នៃពានរង្វាន់ AFC Cup 2018 កាលពីយប់ថ្ងៃពុធ ម្សិលមិញ ហើយក្រុម Home United របស់សិង្ហបុរី ក៏ដណ្តើមលេខ១បានសម្រេចពីក្រុម Ceres-Negros របស់ហ្វីលីពីណ នៅក្រៅទឹកដីផងដែរ។
តាមរយៈការប្រកួតនោះ ក្រុមបឹងកេត បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងការដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ Shan និងអាចរកបានគ្រាប់បាល់នាំមុខរហូត ៤-០ មុនពេលក្រុមម្ចាស់ផ្ទះវាយបកបាន១គ្រាប់វិញ នៅចុងម៉ោង។

ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Maycon រកបាន២គ្រាប់តែម្នាក់ឯង នៅនាទីទី១១ និងទី៦៣ ខណៈខ្សែប្រយុទ្ធ Juluis និង Gbenga រកបានម្នាក់១គ្រប់ នៅនាទីទី២៧ និងទី៤៧ គឺមុនពេលកីឡាករ Phyo Paing Soe របស់ក្រុម Shan ត្រូវបានបណ្តេញចេញ ដោយទទួលបានកាតក្រហម នៅនាទីទី៤៩។ ចំណែកខ្សែប្រយុទ្ធ Zin Min Tun ជាអ្នករកបានគ្រាប់បាល់ឲ្យ Shan ដែលគ្រាប់បាល់របស់គេបានកើតមានឡើង នៅនាទីទី៧៨។

បើទោះបីជា លទ្ធផលនេះ វាគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ច ប៉ុន្តែការយកឈ្នះ ៤-១ នេះ បានជួយឲ្យបឹងកេត អាចសម្រេចការសងសឹក ទៅក្រុម Shan United របស់មីយ៉ាន់ម៉ាបានសម្រេច ព្រោះការប្រកួតជើងទី១ កន្លងមក Shan បានយកឈ្នះ ២-១ នៅលើទឹកដីបឹងកេត គឺពហុកីឡដ្ឋានជាតិ។

ដោយឡែកក្រុម Home United របស់សិង្ហបុរី បានបង្កើតនៅរឿងដ៏គួររំភើបមួយ ដោយពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ Ceres-Negros ២-០ ដែលរកបានដោយកីឡាករ Izzdin Shafe នៅនាទីទី៨០ និង Song Ui-young នៅនាទីទីបបន្ថែម ៩០+៤។

លទ្ធផលនេះបានជួយឲ្យ Home United ទទួលបានលេខ១វិញ និងត្រូវឡើងទៅប្រកួតនៅបន្តតំណាងឲ្យពូលFនេះ បើទោះបីជាពួកគេ មាន១៣ពិន្ទុស្មើក្រុម Ceres និងមានគ្រាប់បាល់តិចជាងក្រុមម្ចាស់ផ្ទះរបស់ហ្វីលីពីននេះក៏ដោយ ព្រោះការប្រកួតនេះ គេគិតទៅលើលទ្ធផលក្នុងជំនួបរបស់ក្រុមទាំង២ ជាធំ នៅពេលក្រុមទាំង២មានពិន្ទុស្មើគ្នា ខណៈជើងទី១ Ceres បានស្មើគ្នា ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Home United។

  • ក្រុមបឹងកេត លត់ក្រុមមីយ៉ាន់ម៉ា ៤-១ មុនធ្លាក់ចេញពីពាន AFC Cup 2018