(វីដេអូ) Inter ​យក​ឈ្នះ Juventus បន្ថែម​គម្លាត​កាន់​តែ​ដាច់​ឆ្ងាយ​នៅ​ការ​ប្រជែង​ពាន Serie A

នៅ​ការ​ប្រកួត​ជុំ​ទី ១៨ សម្រាប់ Inter Milan ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទឹកដី San Siro ដោយ​បាន​យក​ឈ្នះ ២-០ ទៅ​លើ​ក្រុម​ភ្ញៀវ Juventus (ការ​ប្រកួត​ជុំ​ទី ១៧ សម្រាប់​សេះ​បង្កង់)។

ជាមួយ​ការ​យក​បាន ៣ ពិន្ទុ​រុញ​ឲ្យ Inter មាន ៤០ ពិន្ទុ​ស្មើ​នឹង AC Milan នៅ​ឯ​កំពូល​តារាង ហើយ​នាំ​មុខ​ក្រុម​លេខ ៣/៤ Napoli/Roma ដល់​ទៅ ៦ ពិន្ទុ និង​នាំ​មុខ Juventus ៧ ពិន្ទុ​កាន់​តែ​ឆ្ងាយ។

ទៅ​មើល​ការ​ប្រកួត​កាល​ពី​យប់​មិញ គឺ​ក្រុម​ទាំង​ពីរ​សម្រុក​ទៅ​មក​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ល្អ​ជាង ដោយ​មាន​ឱកាស​ស៊ុត ១៧ លើក ចំ​គោលដៅ ៥ លើក ហើយ​គ្រាប់​បាល់​ដំបូង​ធ្វើ​បាន​ដោយ​កីឡាករ Arturo Vidal នៅ​នាទី ១២ មុន​ពេល Nicolo Barella បន្ថែម​គ្រាប់​បាល់​មួយ​ទៀត​នៅ​នាទី ៥២។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

រំឭក​ថា សេះ​បង្កង់​នៅ​សល់​ភារកិច្ច​សំខាន់​មួយ​ផ្សេង​ទៀត នៅ​ការ​ប្រកួត​ទល់ Napoli នា​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២១ មករា​ខាង​មុខ ដែល​ជា​ជំនួប​ដណ្តើម​ពាន​រង្វាន់ Supercoppa Italiana វគ្គ​ផ្តាច់ព្រ័ត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT