ប្រធាន​ក្រុម Man Utd ​ជឿ​ថា​អាច​យក​ឈ្នះ Liverpool ​បាន​រាត្រី​នេះ​

​Harry Maguire ​ប្រធាន​ក្រុម Manchester United ​ជឿ​ជាក់​ថា​សមាជិក​ក្រុម​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​។ ​

​ក្រុម Man Utd ​នឹង​ត្រូវ​ទៅ​តតាំង​ជាមួយ​ក្រុម Liverpool ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ​។ ​ការ​ប្រកួត​នេះ​ដែរ ​ប្រសិន​បើ​ក្រុម​បិសាច​ក្រហម​អាច​យក​ឈ្នះ​បាន​ទៀត ​នោះ​ពួកគេ​នឹង​ឡើង​ដាច់​៦​ពិន្ទុ​ហើយ​លើ​ក្រុម Liverpool ។ តែ​ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា Liverpool ​​ឈ្នះ ​នោះ​ពួកគេ​នឹង​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​១​វិញ​ហើយ។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ខ្សែ​ការពារ ​Maguire ​របស់​ក្រុម Man Utd ​បាន​អះអាង​ថា​ក្រុម​បច្ចុប្បន្ន​នេះ​ពោរពេញ​ដោយ​ទំនុក​ចិត្ត ​និង​ភាព​ជឿ​ជាក់។ ​បិសាច​ក្រហម​អាច​យក​ឈ្នះ​គ្រប់​ក្លឹប​បាន​ទាំង​អស់ ​មិន​មែន​តែ Liverpool ​មួយ​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT