Khabib ​អាច​នឹង​វិល​ឡើង​សង្វៀន​វិញ បើ​ប្រកួត McGregor-Poirier អាច​ទាក់​ចិត្ត​គេ​បាន

អតីត​អ្នក​ប្រដាល់​ក្បាច់​គុណ​ចម្រុះ Khabib Nurmagomedov ដែល​បាន​ប្រកាស​ចូល​និវត្ត​កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​ប្រធាន​ UFC លោក Dana White បញ្ជាក់​ថា កីឡាករ​រុស្ស៊ី​អាច​នឹង​សម្រេច​ចិត្ត​វិល​ត្រលប់​មក​វិញ​នៅ​ពេល​ខាង​មុខ។

Khabib បាន​ប្រកាស​ដក​ខ្លួន​ពី​អាជីព​ MMA នៅ​ប្រកួត​ចុង​ក្រោយ​ទល់ Justin Gaethje ក្នុង​កម្មវិធី UFC 254 កាល​ពី​ខែ​តុលា។ ដោយឡែក​សម្រាប់​ប្រកួត UFC 257 រវាង McGregor និង Poirier នៅ​សប្តាហ៍​ក្រោយ​នេះ អាច​នឹង​ជា​ឱកាស​ដ៏​ពិសេស​ក្នុង​ការ​ទាក់ទាញ​ឲ្យ Khabib វិល​ត្រលប់​មក​វិញ។

តាម​ការ​បញ្ជាក់​របស់​លោក White បាន​ប្រាប់ ESPN ថា៖ “តាម​ពិត​ទៅ​អារម្មណ៍​ដែល​គេ​មាន​ពេល​នេះ គឺ​គេ​បាន​ជោគជ័យ​គ្រប់​យ៉ាង​អស់​ហើយ តែ​ប្រកួត​នៅ​ថ្ងៃ​សោរ៍​ខាង​មុខ​ដែល McGregor-Poirier និង Chandler, Hooker គឺ​គឺ​ប្រាប់​ខ្ញុំ​ថា គេ​នឹង​រង់ចាំ​មើល​ការ​ប្រកួត​នោះ ដោយ​ចង់​ឲ្យ​ពួក​គេ​អាច​ធ្វើអ្វី​មួយ​ចេញ​មក​ដោយ​មើល​ទៅ​អស្ចារ្យ ហើយ​អាច​បង្ហាញ​ពី​ចំណុច​ណា​មួយ​ដែល​អាច​ចង់​ឲ្យ​គេ​ត្រលប់​មក​ប្រកួត​វិញ”។

លោក​សង្កត់​ធ្ងន់៖ “អ៊ីចឹង​មាន​ន័យ​ថា ប្រសិន​អ្នក​ទាំង​នោះ​អាច​បង្ហាញ​ពី​អ្វី​ដែល​ពិសេស នោះ Khabib នឹង​ទៅ​តតាំង​ការ​ប្រកួត​ទល់​ពួក​គេ​នៅ​ពេល​ខាង​មុខ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT