Bruno តាម​ស្មើ​កំណត់ត្រា Ronaldo តែ​នៅ​ចាញ់ ៥ រូប​នេះ​ចំនួន​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប​ Manchester United គឺ​កីឡាករ Bruno Fernandes ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​នៅ​ក្របខ័ណ្ឌ Premier League ចំនួន ៤ លើក​ហើយ បើ​រាប់​ទាំង​ខែ​ធ្នូ​ចុងក្រោយ​ទៀត​នេះ។

ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ខែ​មករា ឆ្នាំ ២០២០ កីឡាករ​ព័រទុយហ្គាល់​បាន​នាំ​ផ្លែផ្កា​ជោគជ័យ​ជា​ច្រើន​ឲ្យ​ក្លឹប មិន​ថា​តែ​ការ​ Assist និង​ការ​រក​គ្រាប់​បាល់។ រាប់​តែ​នៅ​ក្របខ័ណ្ឌ Premier League ​ខ្សែ​បម្រើ​វ័យ ២៦ ឆ្នាំ រក​បាន ១៩ គ្រាប់​និង Assist ១៤ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៣១ ប្រកួត។

ដោយឡែក​បើ​និយាយ​ពី​ចំនួន​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​ឯ​ណេះ​វិញ Bruno បាន​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​ម្ចាស់​អាវ​លេខ ៧ នៅ Old Trafford គឺ Cristiano Ronaldo បាន​ហើយ ពោល​គឺ​ឈ្នះ​ចំនួន ៤ លើក។ គេ​នៅ​ចាញ់​តែ​កីឡាករ ៥ រូប​ទៀត​ប៉ុណ្ណោះ​ដោយ​រួម​មាន​ដូច​ជា៖

  • Wayne Rooney (ក្លឹប Man Utd) និង Robin van Persie (ក្លឹប Arsenal/Man Utd) ឈ្នះ ៥ លើក
  • Harry Kane (ក្លឹប Tottenham) និង Steven Gerrard (ក្លឹប Liverpool) ឈ្នះ ៦ លើក
  • Sergio Aguero (ក្លឹប Man City) ឈ្នះ ៧ លើក៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT