រំឭក​ស្ថិតិ​ខ្លះៗ មុន Liverpool ជា​ក្រុម​លេខ ២ ត្រូវ​ជួប​ក្រុម​លេខ ១ Man Utd នៅ​ថ្ងៃ​អាទិត្យ​នេះ

នៅ​វេលា​ម៉ោង ២៣:៣០ នាទី​យប់ ​ថ្ងៃ​អាទិត្យ​នៅ​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​ពិសេស​ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ឈរ​កំពូល​តារាង​ទាំង​ពីរ គឺ Liverpool ត្រូវ​បើក​កីឡដ្ឋាន Anfield ស្វាគមន៍​ក្រុម​ Manchester United។

មុន​ឈាន​ដល់​ការ​ប្រកួត យើង​សូម​ធ្វើ​ការ​បង្ហាញ​ឡើង​វិញ​នូវ​ស្ថិតិ​ខ្លះៗ និង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​គួរ​ដឹង ក៏​ដូច​ជា​ការ​ព្យាករណ៍​លទ្ធផល​គ្រាប់​បាល់។

ស្ថិតិ​នៃ​ការ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ​គឺ​កើត​មាន ២០៤ លើក ហើយ Man Utd ឈ្នះ​ច្រើន​ជាង ចំនួន ៨០ លើក ខណៈ Liverpool ឈ្នះ ៦៧ លើក និង​ស្មើ ៥៧ លើក។ លើក​ចុង​ក្រោយ​ដែល​ពួក​គេ​ជួប​គ្នា​គឺ​នៅ​ថ្ងៃ​ទី ១៩ ​មករា ឆ្នាំ ២០២០ ​កាល​នោះ Liverpool យក​ឈ្នះ Man Utd ២-០។

ជ័យជម្នះ​ធំ​បង្អស់​ដែល​ធ្លាប់​កើត​មាន​គឺ Liverpool ​បាន​យក​ឈ្នះ ៧-១ ទៅ​លើ Man Utd កាល​ពី​ថ្ងៃ​ទី ១២ ​តុលា ឆ្នាំ ១៩៨៥ ដែល​កាល​នោះ​បិសាច​ក្រហម​នៅ​ជាប់​ឈ្មោះ​ចាស់ Newton Heath។ ដោយ​ឡែក​សម្រាប់​កីឡាករ​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ច្រើន​បង្អស់​គឺ Ryan Giggs មាន​ដល់​ទៅ ៤៨ ប្រកួត ហើយ​ចំណែក Top Scorer រួម​មាន Steven Gerrard, George Wall និង Sandy Turnbull ដែល​រក​បាន ៩ គ្រាប់​រៀង​គ្នា។

បញ្ជាក់ ៤ ប្រកួត​ចុង​ក្រោយ​នៅ PL ដែល United ធ្លាប់​តតាំង Liverpool គឺ​ United មិន​ទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ នោះ​ទេ ដោយ​បាន​ត្រឹម​ស្មើ ២ និង​ចាញ់ ២ ហើយ​នៅ​ឯ​ទីលាន​ម.រណៈ Anfield គឺ​ជា​លទ្ធផល​បរាជ័យ​ទាំង​ពីរ​លើក។ លើក​ចុង​ក្រោយ​ដែល​បិសាច​យក​ឈ្នះ​ហង្ស​ដល់​ក្នុង​ដី គឺ​នៅ​ខែ​មករា ឆ្នាំ ២០១៦ ដែល​ខកខាន​ ៥ ឆ្នាំ​មក​ហើយ។

មួយ​ផ្សេង​ទៀត​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ United ​បារម្ភ​នៅ​ប្រកួត​នេះ​ទៀត​នោះ គឺ​ត្រង់​ថា បើ​ទោះ​បី​ជា Liverpool ចាញ់​ប្រកួត​ដំបូង​នៅ​ឆ្នាំ ២០២១ ហើយ​ក៏​ដោយ ប៉ុន្តែ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​កត់ត្រា​ទុក គឺ​ពួក​គេ​មិន​ងាយ​ចាញ់ ២ ប្រកួត​ជាប់​គ្នា​សម្រាប់​ទំព័រ​ខែ​ដំបូង​នោះ​ទេ ពោល​គឺ​ខកខាន​កើត​មាន​តាំង​ពី​ឆ្នាំ ១៩៩៣។

សរុប​ដូច​បង្ហាញ​ខាង​លើ ទំព័រ CTS Sports ​សូម​ធ្វើ​ការ​ទស្សន៍ទាយ​ថា Liverpool នឹង​យក​ឈ្នះ​នៅ​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​លទ្ធផល ២-១។ ចុះ​បងប្អូន​វិញ​យល់​ឃើញ​បែប​ណា​ដែរ កុំ​ភ្លេច​ទម្លាក់ Comment នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​ណា!

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT