ផ្លូវការ Rooney បញ្ចប់អាជីពជាកីឡាករបាល់ទាត់ហើយ

​ខ្សែ​ប្រយុទ្ធ Wayne Rooney ​បាន​ប្រកាស​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ជា​ផ្លូវការ​ហើយ ដើម្បី​ចាប់​យក​ការងារ​ដឹក​នាំ​ក្រុម Derby County ពេញ​លេញ​តែ​ម្ដង។

​កីឡាករ​វ័យ​៣៥​ឆ្នាំ​ខាង​លើ​នេះ ​បាន​ចូល​និវត្តន៍​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​និង​ជម្រើស​ជាតិ​អង់គ្លេស។ ​Rooney ​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​នៅ​ក្រុម Derby ​​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​មក​ម្ល៉េះ ដោយ​ទើប​សម្រេច​ចិត្ត​ចាប់​យក​ការងារ​នេះ​ជា​ផ្លូវការ​ម្សិលមិញ​នេះ​ទេ។ ​នេះ​មាន​ន័យ​ថា​រូបគេ​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ត្រឹម​នេះ​ហើយ។

​ការងារ​ជា​គ្រូ​បង្វឹក​ក្រុម Derby ​នេះ​ដែរ គឺ Rooney ​បាន​ចុះ​កុងត្រា​២​ឆ្នាំ​កន្លះ។ ​ក្នុង​អាជីព​ជា​កីឡាករ ​វីរបុរស​បិសាច​ក្រហម​រូប​នេះ​លេង​នៅ​ទឹក​ដី Old Trafford ​បាន​៥៥៩​ប្រកួត រក​បាន​២៥៣​គ្រាប់ ​ឈ្នះ​ពាន Premier League ​៥​ដង ​ពាន UEFA Champions League ​ម្ដង​និង Europa League ​ម្ដង៕

ប្រភព៖ Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT