Bruno ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​៤​ដង​ក្នុង​១​ឆ្នាំ ​បង្កើត​កំណត់ត្រា​មួយ​

ខ្សែ​បម្រើ Bruno Fernandes ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ​ជា​លើក​ទី​៤​ក្នុង​ឆ្នាំ​២០២០ ​ដែល​នេះ​ជា​កំណត់ត្រា​កម្រ​មួយ​ដែល​កីឡាករ​ម្នាក់​ឈ្នះ​ពាន​នេះ​៤​ដង​ក្នុង​១​ឆ្នាំ​។

​កីឡាករ​ព័រទុយហ្គាល់​ខាង​លើ​នេះ ​តាំង​ពី​ផ្លាស់​មក​បិសាច​ក្រហម Manchester United នៅ​ខែ​មករា​ឆ្នាំ​២០២០​នេះ រូបគេ​បាន​ជួយ​ក្រុម​បាន​ច្រើន​មែនទែន។ ​ការ​លេង​បាន​ល្អ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​រូបគេ​ទទួល​បាន​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ដល់​ទៅ​៤​ដង​ឯ​ណោះ​នៅ​ខែ​កុម្ភៈ មិថុនា ​វិច្ឆិកា​និង​ខែ​ធ្នូ​។

​Bruno ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ហើយ​ដែល​អាច​ឈ្នះ​ពាន​រង្វាន់​នេះ​ដល់​ទៅ​៤​ដង​ក្នុង​ឆ្នាំ​តែ​មួយ ​ហើយ​វា​ក៏​ជា​ចំនួន​ស្មើ​ទៅ​នឹង​កីឡាករ Ronaldo ​កាល​នៅ​លេង​ឱ្យ Man Utd ​៦​ឆ្នាំ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT