ក្រុម Atletico Madrid បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-២ ដើម្បីលើកពានបើករដូវកាល UEFA Super Cup កាលពីម្សិលមិញនេះ។
ជ័យជម្នះនេះដែរ ពិតជាធ្វើឱ្យអ្នកគាំទ្រនិងកីឡាករ AT Madrid សប្បាយចិត្តជាខ្លាំង ត្បិតអីពួកគេជួប Real Madrid វគ្កផ្ដាច់ព្រ័ត្រច្រើនដង មិនទទួលបានលទ្ធផលល្អឡើយ។ ក្នុងនោះដែរ ក្រោយពីលើកពាននេះហើយ កីឡាកររបស់ក្រុម AT Madrid ទាំងអស់បានធ្វើពិធីជប់លៀងភ្លាមៗតែម្ដង មិនចាំយូរឡើយ។
ដោយមានស្រាជាមួយផងនោះ ខ្សែប្រយុទ្ធ Antoine Griezmann បានដាក់១ដបដែរ ដើម្បីញ៉ាំអបអរការឈ្នះពានរង្វាន់ខាងលើនេះ។ ក្រោយពីអស់១ដបនេះទៅ មុខឡើងក្រហមហើយ ខ្សែប្រយុទ្ធបារាំងរូបនេះ បានបង្ហោះរូបភាពកំប្លែងមួយ ដើម្បីឌឺដងទៅឱ្យ Ramos ផងដែរ។ ដោយក្នុងរូបនោះ គឺ Ramos បានយកម្កុដស្ដេចពាក់លើក្បាលរបស់ Antoine Griezmann ម្ដង ក្នុងន័យផ្ទេរនិងធ្វើឱ្យខ្សែប្រយុទ្ធរូបនេះឡើងជាស្ដេច៕ប្រភព៖ DailyMail