Matip ទំនង​ជា​អាច​មក​ចាប់​ដៃ Fabinho ​ធ្វើ​ជា​រនាំង​ការពារ​ឲ្យ​ហង្ស​នៅ​ពេល​ប៉ះ​បិសាច​ក្រហម​ស្អែក​នេះ

នៅ​វេលា​ម៉ោង ២៣:៣០ នាទី​យប់​ថ្ងៃ​អាទិត្យ ក្រុម​បិសាច​ក្រហម Man Utd នឹង​ត្រូវ​ចូល​ជួប​ម្ចាស់ផ្ទះ Liverpool នៅ​ឯ​កីឡដ្ឋាន Anfield ហើយ​ក៏​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។

មុន​រយៈ​ពេល​មួយ​ថ្ងៃ​នៃ​ការ​ប្រកួត សម្រាប់​ក្រុម Liverpool ក៏​ទទួល​បាន​ដំណឹង​ថា អាច​នឹង​ពន្លឿន​ល្បឿន​នៃ​ការ​ត្រលប់​មក​វិញ​របស់ Joel Matip ហើយ​គេ​ក៏​ទំនង​ជា​អាច​នឹង​ជួយ​ក្រុម​នៅ​ថ្ងៃ​នោះ​បាន​ផង​ដែរ ខណៈ​បច្ចុប្បន្ន​គេ​បាន​វិល​មក​ហ្វឹកហាត់​វិញ​ហើយ។

ខ្សែ​ការពារ​វ័យ ២៩ ឆ្នាំ​បាន​ខកខាន​ការ​លេង​របស់ Liverpoool ៣ ប្រកួត​ចុង​ក្រោយ បន្ទាប់​ពី​ជួប​បញ្ហា​របួស ដែល​រុញ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​ហង្ស​ក្រហម​ចុះ​អន់​ថយ​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​អវត្តមាន Van Dijk និង Gomez រយៈ​ពេល​យូរ​ផង​នោះ។

សម្រាប់​ការ​ត្រលប់​មក​វិញ​របស់ Matip គេ​ប្រហែល​នឹង​ចាប់​ដៃ​គូ​ជាមួយ Fabinho នៅ​តំបន់​ការពារ​កណ្តាល ឬ​អាច​ជា​ការ​សម្រេច​ផ្សេង​ទៀត​ពី​សំណាក់​អ្នកចាត់ការ​លោក Jurgen Klopp ព្រោះ​នៅ​តំណែង​នោះ អាច​មាន​ជម្រើស​រវាង Rhys Williams, Nat Phillips និង Jordan Henderson៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT