នៅវេលាម៉ោង ០៣:០០ នាទីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទទី ១៨ មករា ក្រុម Barcelona នឹងត្រូវបើកការតតាំងទល់ក្លឹប Athletic Club ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ Supercopa de Espana។
យ៉ាងណាមិញសម្រាប់ការប្រកួតនោះ តារាឆ្នើម Lionel Messi ប្រហែលជានឹងត្រូវអវត្តមាន ព្រោះនៅទីលានហ្វឹកហាត់គិតត្រឹមថ្ងៃទី ១៥ មករា គឺមិនបានឃើញកីឡាករអាហ្សង់ទីនមកចូលរួមឡើយ។ គេកំពុងឃ្លាំមើលនៅថ្ងៃសោរ៍នេះម្តងទៀត ប្រសិននៅបន្តមិនឃើញវត្តមាន នោះ ១០០ ភាគរយគឺគ្មាន M10 ក្នុងការប្រកួតខាងមុខឡើយ។
កន្លងទៅកាលប៉ះ Real Sociedad ក៏ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំបានខកខានចូលរួមម្តងហើយ ខណៈមូលហេតុក៏ដោយសារគេជួបបញ្ហាសុខភាពបន្តិចបន្តួច ដែលអាចទាមទាររយៈពេលសម្រាកចន្លោះ ៥ ទៅ ១០ ថ្ងៃ។
តាមការរំពឹងទុក Messi អាចនឹងត្រលប់មកទីលានវិញ នៅកំឡុងការប្រកួតទល់ Cornella នៅ Copa del Rey នាថ្ងៃទី ២២ ឬអាចជាពេលប៉ះ Elche នៅ Barcelona នាថ្ងៃទី ២៤ មករា៕ ប្រភព៖ BeSoccer