Rashford ​ថា​រឿង​ដែល​ស្ដាយ​បំផុត គឺ​មិន​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់ Sir Alex ​

​ខ្សែ​ប្រយុទ្ធ Marcus Rashford ​បាន​អះអាង​ថា​រឿង​ដែល​រូបគេ​សោកស្ដាយ​បំផុត​ក្នុង​អាជីព​បាលទាត់ គឺ​មិន​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sir Alex Fugerson ​។

​Rashford ​ជា​ថ្នាល​យុវជន​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ដែល​ទទួល​បាន​ជោគជ័យ​មែនទែន។ ​រូបគេ ​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ជា​តួ​អង្គ​សំខាន់​សម្រាប់​ក្រុម​បិសាច​ក្រហម ​ក្នុង​ការ​រក​គ្រាប់​បាល់ ​ហើយ​ក៏​បាន​បង្កើត​ជា​កំណត់ត្រា​ផ្ទាល់​ខ្លួន​ច្រើន​ផង​ដែរ។ ​ក្រៅ​ពី​វិស័យ​បាល់ទាត់​ហើយ Rashford ​ក៏​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​មួយ​ពី​រដ្ឋាភិបាល​អង់គ្លេស​ដែរ ​ចំពោះ​ការងារ​សប្បុរសធម៌​របស់​ខ្លួន​ក្នុង​ការ​ជួយ​ក្មេង​ៗ ​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩​នេះ។

​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ ​ថ្មី​ៗ​នេះ​បាន​និយាយ​ពី​រឿង​មួយ​គត់​ដែល​ធ្វើ​ឱ្យ​រូបគេ​សោកស្ដាយ គឺ​ការ​មិន​បាន​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក​តា Sir Alex ​។ អតីត​អ្នក​ចាត់ការ​យូរ​ឆ្នាំ​របស់​បិសាច​ក្រហម​នេះ គឺ​ជា​និមិត្តរូប​របស់ Rashford ​តាំង​តែ​ពី​គេ​នៅ​ក្មេង​មក​ម្ល៉េះ ប៉ុន្តែ​សោកស្ដាយ​ទម្រាំ​តែ​ធំ​អាច​លេង​បាន គឺ​ដល់​ពេល​ល្មម​ដែល​លោក Sir Alex ​ត្រូវ​ចូល​និវត្ត​ពី​វិស័យ​បាល់ទាត់​ទៅ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT