Asensio ​៖ Real Madrid ​ត្រូវ​តែ​ទៅ​មុខ ​ព្រោះ​នេះ​ជា​បាល់ទាត់​

​ក្រុម Real Madrid ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Spanish Super Cup ​កាល​ពី​យប់មិញ​នេះ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Athletic Club ​ក្នុង​លទ្ធផល ២-១។

​បរាជ័យ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ខកខាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម្បី​ជួប Barcelona ​ទៅ​ហើយ។ ​ខណៈ​ដែល​ការ​ប្រកួត Cup ​នេះ​គឺ​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ​ដែល​ចូល​រួម​ប្រកួត។ ​ខ្សែ​ប្រយុទ្ធ Asensio ​បាន​ហៅ​បរាជ័យ​នៅ​យប់មិញ​នេះ ​ថា​ជា​បរាជ័យ​ដ៏​ឈឺ​ចាប់​មួយ​សម្រាប់​ក្រុម Real Madrid ​ព្រោះ​ពួកគេ​លេង​បាន​ល្អ​ដែរ។

​កីឡាករ​អេស្ប៉ាញ​ខាង​លើ​បាន​និយាយ​ទៀត​ថា​៖ “ពួកគេ​លេង​បាន​ល្អ​ណាស់ ហើយ​វា​ពិត​ជា​ពិបាក​សម្រាប់ Real Madrid ​ក្នុង​ការ​ឈ្នះ​ពួកគេ។ យើង​ពិត​ជា​ពិបាក​ចិត្ត​និង​ខឹង​ការ​បរាជ័យ​នេះ ប៉ុន្តែ​នេះ​ជា​បាល់ទាត់ ​ហើយ​យើង​នឹង​បន្ដ​ទៅ​មុខ​ទៀត កែ​ប្រែ​ស្ថានភាព​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT