Roy Hodgson ​ពេញ​ចិត្ត​ទម្រង់​លេង Crystal Palace ​ទល់ Arsenal ​

​លោក Roy Hodgson ​អ្នក​ចាត់ការ​ក្រុម Crystal Palace ​ពេញ​ចិត្ត​ទម្រង់​លេង​របស់​កូន​ក្រុម​មែនទែន ដែល​បាន​ធ្វើ​តាម​ក្បួន​ត្រឹមត្រូវ ​តាម​អ្វី​ដែល​ហ្វឹកហាត់​កន្លង​ទៅ​នេះ​ក្នុង​ការ​ប្រកួត​ជាមួយ Arsenal ​នៅ​យប់មិញ។

​Crystal Palace ​លេង​បាន ០-០ ​ជាមួយ​ក្រុម Arsenal ​សម្រាប់​ការ​ប្រកួត Premier League ​នៅ​យប់មិញ។ ​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​គឺ​ជា​ទី​ពេញ​ចិត្ត​សម្រាប់​លោក Roy ​មែនទែន ព្រោះ​នេះ​ជា​អ្វី​ដែល​លោក​គិត​និង​ចង់​បាន​តាំង​ពី​មុន​ការ​ប្រកួត​មក​ម្ល៉េះ។

អ្នក​ចាត់ការ​សំបូរ​ដោយ​បទ​ពិសោធ​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​លេង​ការពារ​បាន​ល្អ​ណាស់ ​ហើយ​ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ចំពោះ​ទម្រង់​លេង​របស់​កូន​ក្រុម​យើង។ យើង​ក៏​បាន​បង្កើត​ឱកាស​ផង​ដែរ​នៅ​តង់​ទី​២ ​ដែល​នេះ​ជា​អ្វី​ដែល​ក្រុម​ចង់​បាន។ យើង​បាន​ត្រលប់​ទៅ​រក​កន្លែង​ដែល​យើង​ចង់​ហើយ​នា​ពេល​នេះ​”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT