Real Madrid ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ ​Super Cup ​បាត់​ទៅ​ហើយ​

​ក្រុម Real Madrid ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Spanish Super Cup ​ហើយ ក្រោយ​ពី​ចាញ់​ក្រុម Athletic Bilbao ​ក្នុង​លទ្ធផល ​២-១ ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​ព្យាយាម​វាយ​សម្រុក​ណាស់​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម Athletic Bilbao ​បាន​ឡើយ។ ​ដោយ​២​គ្រាប់​របស់​ក្រុម Athletic Bilbao ​នោះ​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Raul Garcia ​ទាំង​ពីរ​គ្រាប់ ​និង​១​គ្រាប់​របស់ Real Madrid ​ធ្វើ​បាន​ដោយ Karim Benzema ​។ ​

ក្រោយ​ពី​ឈ្នះ​ក្រុម​របស់​លោក Zidane ​ហើយ ​ក្រុម Athletic Bilbao​នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត​នៅ​ថ្ងៃ​ទី​១៧​ខែ​មករា​ខាង​មុខ​នេះ ទល់​ក្រុម FC Barcelona ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT