អង់គ្លេស ​ដាក់​បម្រាម​ហាម​កីឡាករ​ឱប​គ្នា ​អបអរ​គ្រាប់​បាល់​

​រដ្ឋាភិបាល​អង់គ្លេស ​បាន​ដាក់​បម្រាម​មិន​ឱ្យ​កីឡាករ​អបអរ​គ្រាប់​បាល់​ដោយ​ការ​ឱប​គ្នា​ឡើយ ដើម្បី​ជា​ការ​រក្សា​គម្លាត​កូវីដ​១៩ ​កុំ​ឱ្យ​រីករាល​ដាល។

អង់គ្លេស កំពុង​ផ្ទុះ​ខ្លាំង​មេរោគ​កូវីដ​១៩ ​ដែល​តម្រូវ​ឱ្យ​តាម​បណ្ដា​ក្រុង​នានា ​ត្រូវ​ដាក់​ចេញ​វិធាន​ការណ៍​រៀង​ខ្លួន។ ដោយ​ក្នុង​នោះ ​ការ​ប្រកួត​បាល់ទាត់ ​បើ​ទោះ​ជា​មិន​ពាន​ផ្អាក​មែន ប៉ុន្តែ​ក៏​ត្រូវ​ដាក់​វិធានការ​ជា​ច្រើន​ផង​ដែរ។ ច្បាប់​ចុង​ក្រោយ​នេះ ​គឺ​ហាម​ដាច់​ខាត​ចំពោះ​ការ​ឱប​គ្នា ​អំឡុង​ពេល​អបអរ​គ្រាប់​បាល់​តែ​ម្ដង។​

មិន​ត្រឹម​តែ​មិន​ឱ្យ​ឱប​គ្នា​អបអរ​គ្រាប់​បាល់​ទេ ​ការ​ថើប​បាល់​ក៏​ត្រូវ​បាន​ដាក់​បម្រាម​ផង​ដែរ។ ​តែ​យ៉ាងណាមិញ ​គេ​នៅ​តែ​សង្កេត​ឃើញ​ថា​កីឡាករ​ខ្លះ​នៅ​មិន​ទាន់​អាច​ធ្វើ​បាន​នោះ​ទេ ​ចំពោះច្បាប់​ថ្មី​ដែល​បាន​ដាក់​ចេញ​នេះ៕ប្រភព Marca​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT