Barcelona ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ ​Spanish Super Cup ​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Spanish Super Cup ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ដោយ​បាល់​ប៉េណាល់ទី​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Cup ​នេះ​ដែរ ​ក្រុម​អ្នក​មាន​បុណ្យ ​បាន​បញ្ជាក់​តាំង​ពី​មុន​ប្រកួត​មក​ម្ល៉េះ ថា​ពួកគេ​មិន​សូវ​ជា​ចាប់​អារម្មណ៍​នោះ​ទេ។ ​ជាក់​ស្ដែង​នៅ​​យប់មិញ​នេះ De Jong ​ជា​អ្នក​បើក​គ្រាប់​បាល់​ដំបូង​បាន ​តែ​ក៏​ត្រូវ​ក្រុម Sociedad ​តាម​ស្មើ​វិញ ​ក្នុង​លទ្ធផល ១-១។ ​ស្មើ​គ្នា​នេះ​ហើយ តម្រូវ​ឱ្យ​ក្រុម​ទាំង​ពីរ​ស៊ុត​ប៉េណាល់ទី​តែ​ម្ដង។ ​ជា​លទ្ធផល ​ក្រុម Barcelona ​ទទួល​បាន​ជ័យជម្នះ​លើ​វគ្គ​កាត់​ក្ដី​នេះ ​ក្នុង​លទ្ធផល ​៣-២។

​ក្រុម Barcelona ​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ខាង​លើ​ហើយ ​ដោយ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម Real Madrid ​ឬ Athletic Bilbao ​ដែល​ត្រូវ​ប្រកួត​គ្នា​នៅ​រាត្រី​នេះ។ ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០២១​ខាង​មុខ​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT