Jose ​មិន​សប្បាយ​ចិត្ត ​ពេល​ឃើញ Spurs ​លេង​មិន​ចង់​ឈ្នះ Fulham ​

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Fulham ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នៅ​​យប់មិញ​នេះ ​ខ្សែ​ប្រយុទ្ធ Harry Kane ​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​២៥ ​នៅ​តង់​ទី​១ ​ប៉ុន្តែ​ការ​នាំ​មុខ​នេះ​បាន​ត្រឹម​នាទី​៧៤​ប៉ុណ្ណោះ ​ក៏​ត្រូវ Cavaleiro ​ស៊ុត​បាន​១​គ្រាប់​តាម​ស្មើ​វិញ​ឱ្យ​ក្រុម Fulham ​បាន​សម្រេច​ផង​ដែរ។ ​ការ​ប្រកួត​នៅ​សល់​ជាង​១០​នាទី​ចុង​ក្រោយ​នោះ គឺ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ ពោល​គឺ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ​១-១ ​នេះ​ឯង។

​លទ្ធផល​ស្មើ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​អស់​សង្ឃឹម​មែនទែន។ ​លោក​បាន​និយាយ​ថា ក្រុម Spurs ​នៅ​តែ​មិន​មាន​ចិត្ត​ក្នុង​ការ​សម្លាប់​ការ​ប្រកួត​ដដែល ​ដោយ​មាន​ឱកាស​ហើយ ប៉ុន្តែ​មិន​អាច​ក្ដោប​វា​បាន។ ​ជាក់​ស្ដែង ​ការ​ប្រកួត​មួយ​នេះ ក្រុម Spurs ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT