ទី​បំផុត Sheffield ​ស្គាល់​ជ័យជម្នះ​លើក​ដំបូង​ហើយ ​ឆ្លង​កាត់​១៨​ប្រកួត​

Sheffield United ​បាន​ស្គាល់​ជ័យជម្នះ​លើក​ដំបូង​នៅ Premier League ​រដូវ​កាល​នេះ​ហើយ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Newcastle ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ​។

​ក្រុម​បាត​តារាង Sheffield United ​រង់ចាំ​ដល់​១៨​ប្រកួត​ឯ​ណោះ ទម្រាំ​ស្គាល់​ពាក្យ​ថា​ឈ្នះ​។ ​ដោយ​យប់មិញ​នេះ ​យក​ឈ្នះ​លើ​ក្រុម Newcaslte United ​ក្នុង​លទ្ធផល ១-០ ​ដោយ​១​គ្រាប់​នោះ​ជា​ការ​ទាត់​ប៉េណាល់ទី​ដោយ​កីឡាករ Billy Sharp ​ប្រធាន​ក្រុម​ផ្ទាល់​តែ​ម្ដង។ ​ស្គាល់​ឈ្នះ​១​ប្រកួត​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្លឹប​មួយ​នេះ ​ចាប់​ផ្ដើម​មាន​សង្ឃឹម​ឡើង​វិញ​បន្តិច​ដែរ​ហើយ ព្រោះ​នៅ​សល់​ជើង​ទី​២​ទៀត ដើម្បី​ស្វែង​រក​ពិន្ទុ​រក្សា​ខ្លួន​ក្នុង​លីគ​បន្ដ​ទៀត។

Sheffield United ​ឆ្លង​កាត់​១៨​ប្រកួត​មក​នេះ ​មាន​៥​ពិន្ទុ ​ស្ថិត​នៅ​បាត​តារាង​ដដែល។ ​ពួកគេ​នៅ​គម្លាត​៩​ពិន្ទុ​ពី​ក្រុម​មាន​សុវត្ថិភាព ​ឬ​ស្ថិតិ​នៅ​ចំណាត់​ថ្នាក់​លេខ​១៧៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT