Pep ​ថា Aguero ​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​យប់​នេះ​

លោក Pep Guardiola ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Sergio Aguero ​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​រវាង​ក្រុម Manchester City ​ទល់​ក្រុម Brighton ​នៅ​យប់​នេះ។

​Aguero ​បាន​ជា​សះស្បើយ​ពី​របួស​ពេញ​លេញ​ហើយ ប៉ុន្តែ​រូបគេ​ត្រូវ​នៅ​ដោយ​ឡែក​១០​ថ្ងៃ​ទៀត​សិន ​ក្រោយ​ពី​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ផ្ទុក​មេរោគ​កូវីដ​១៩។ ដោយ​ការ​អវត្តមាន​នោះ ​នឹង​ធ្វើ​ឱ្យ​រូបគេ​ខកខាន​លេង​ដល់​ទៅ​៣​ប្រកួត​ទៀត​ឯ​ណោះ ​គិត​ចាប់​ពី​ប៉ះ​ក្រុម Brighton ​នៅ​រាត្រី​នេះ ​ប៉ះ​ក្រុម Crystal Palace ​និង Aston Villa ​។

​បើ​តាម​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បញ្ជាក់​ថា​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ពិបាក​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​នៅ​ពេល​កន្លង​។ ​ខណៈ​ដែល​រដូវ​កាល​នេះ ​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ​លេង​បាន​តែ​៣​ប្រកួត ​រក​បាន​តែ​២​គ្រាប់​ទេ ​ក្រោយ​ពី​មាន​បញ្ហា​របួស ​និង​ជាប់​ពាក់ព័ន្ធ​កូវីដ​១៩​ជាប់​ជា​ហូរហែ​មក៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT