ក្រុមបិសាចក្រហម Manchester United បានឡើងទៅឈរនៅកំពូលតារាង Premier League ហើយ ក្រោយពីយកឈ្នះលើក្រុម Burnley បានក្នុងលទ្ធផល ១-០ នៅយប់មិញនេះ។
ការឡើងទៅលេខ១នេះដែរ គឺដាច់ពិន្ទុក្រុមលេខ១ Liverpool ត្រឹម៣ពិន្ទុ ខណៈដែលចុងសប្ដាហ៍នេះ ពួកគេនឹងត្រូវប៉ះគ្នាទៀតហើយ។ ជំនួបនេះ ប្រសិនបើ Liverpool ឈ្នះ នឹងបានឡើងទៅលេខ១វិញមិនខាន។ យ៉ាងណាមិញ លោក Ole អ្នកចាត់ការក្រុមបិសាចក្រហម Manchester United ក៏បានត្រៀមសម្រាប់ការប្រកួតសំខាន់ខាងមុខនេះដែរ។
អ្នកចាត់ការវ័យក្មេងខាងលើនេះបាននិយាយថា៖ “យើងកំពុងរង់ចាំការប្រកួតមួយនោះ។ យើងរីករាយសម្រាប់ចំណាត់ថ្នាក់នៅពេលបច្ចុប្បន្ន។ នៅពេលនេះក្រុមរបស់យើងកំពុងធ្វើបានល្អ យើងដឹងថាយើងត្រូវលេងយ៉ាងណា។ ពួកគេជាក្រុមល្អនៅអង់គ្លេស អាចនិយាយបានថាជាក្រុមល្អក្នុងការការពារតំណែងជើងឯក។ វានឹងក្លាយជាប្រកួតមួយ ដែលយើងដឹងថាក្រុមយើងមានមហិច្ឆតាចង់ឈ្នះពានកម្រិតណា”៕
ប្រភព៖ Goal