Real Madrid ​បើក​ឱ្យ Jovic ​ទៅ​លេង​នៅ​ក្លឹប​ចាស់ ​Frankfurt ​វិញ​

​ក្រុម Real Madrid ​បាន​ឱ្យ​ខ្សែ​ប្រយុទ្ធ Luka Jovic ​ទៅ​លេង​នៅ​ក្លឹប​ដើម Frankfurt ​វិញ​ហើយ​នា​ខែ​មករា​នេះ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​នេះ។

​Jovic ​មាន​រដូវ​កាល​ល្អ​បំផុត​របស់​ខ្លួន​នៅ​ក្រុម Frankfurt ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ ហើយ​ក៏​ត្រូវ​ក្រុម Real Madrid ​ទិញ​យក​មក​តែ​ម្ដង។ ​យ៉ាងណាមិញ ​លេង​នៅ​អេស្ប៉ាញ ​រូបគេ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​រហូត​ដល់​លោក Zidane ​ដាក់​ឱ្យ​អង្គុយ​កៅអី​បម្រុង ​ហើយ​ពេល​ខ្លះ​មិន​មាន​ឈ្មោះ​ត្រៀម​ប្រកួត​ផង។

​ដោយសារ​តែ​ឱកាស​លេង​តិច​នេះ​ហើយ ទើប​មាន​ក្លឹប​ជា​ច្រើន​នៅ​អង់គ្លេស​និង​អ៊ីតាលី​ចាប់​អារម្មណ៍​ទិញ​យក​រូបគេ​ទៅ​ដែរ តែ​ចុង​ក្រោយ​អធិរាជ​ស​មិន​បាន​លក់​ចេញ​ទេ។ ​ពេល​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា​បាន​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ​លេង​នៅ​ក្លឹប​ចាស់​សិន ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​នេះ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT