(វីដេអូ) សល់ ២ ​ប្រកួត​ក្នុង​ដៃ ហើយ Atletico នាំ​មុខ​ Real Madrid ដាច់ ៤ ពិន្ទុ​ថែម​ទៀត

នៅ​ការ​ប្រកួត​ជុំ​ទី ១៦ សម្រាប់​ក្លឹប Atletico Madrid ពួក​គេ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ Sevilla ដោយ​លទ្ធផល ២-០ ដែល​ជា​ការ​សម្រេច​ទី​ដោយ​កីឡាករ Angel Correa និង Saul Niguez។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Estadio Wanda Metropolitano គឺ​ក្រុម​ម្ចាស់​ផ្ទះ​មិន​សូវ​មាន​ឱកាស​ប៉ុន្មាន​ទេ ដោយ​គ្រប់គ្រង​បាល់​បាន​ត្រឹម ៣៣ ភាគរយ តាម​រយៈ​ការ​ស៊ុត​ ៥ លើក និង​ចូល​គោលដៅ ៤ លើក រី​ឯ​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដល់​ទៅ ១៣ លើក តែ​ចូល​គោលដៅ​ត្រឹម ២ លើក។

មក​ដល់​នាទី​ទី ១៧ កីឡាករ Angel Correa បាន​បើក​ឆាក​គ្រាប់​បាល់​នាំ​មុខ ហើយ​រក្សា​លទ្ធផល​បន្ត​រហូត​ដល់​នាទី ៧៦ ទើប​ខ្សែ​បម្រើ Saul Niguez រក​បាន​មួយ​គ្រាប់​បន្ថែម​ទៀត និង​បញ្ចប់​លទ្ធផល​ត្រឹម ២-០។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ជាមួយ​ការ​យក​បាន ៣ ពិន្ទុ​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone មាន ៤១ ពិន្ទុ​ក្នុង​ដៃ ទាំង​នៅ​សល់ ២ ប្រកួត​ទៀត ធៀប​នឹង​ក្រុម​លេខ ២ Real Madrid មក​ដល់​ជុំ​ទី ១៨ មាន ៣៧ ពិន្ទុ ហើយ Barcelona មាន ៣៤ ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT