(វីដេអូ) មួយ​ជើង​របស់ Pogba រុញ​ឲ្យ Man Utd ឡើង​ឈរ​កំពូល​តារាង Premier League ហើយ

នៅ​ប្រកួត​ជុំ​ទី ១៧ ​កាល​ពី​យប់​មិញ ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ ១-០ ទៅ​លើ​ក្រុម Burnley តាម​រយៈ​គ្រាប់​បាល់​ជ័យជម្នះ​របស់ Paul Pogba។

ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Turf Moor ហាក់​ធ្វើ​ទៅ​យ៉ាង​ស្វិតស្វាញ ដោយ​ទាំង​ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​ស៊ុត​ ១១ លើក តែ​គ្រប់គ្រង​បាល់ ៣៧ ភាគរយ ខណៈ​ក្រុម​ភ្ញៀវ​ធ្វើ​បាន ១៣ លើក ចំ​គោលដៅ ៧ លើក គ្រប់គ្រង​បាល់ ៦៣ ភាគរយ។

លុះ​រហូត​ដល់​នាទី ៧១ នៅ​ពេល​ដែល Marcus Rashford លើក​បាល់​ចូល​ប្រអប់ ក៏​ទទួល​បាន​ការ​កាប់​បាល់ Volley ដ៏​អស្ចារ្យ​ពី Pogba ទម្លុះ​ដៃ​អ្នកចាំទី​យក​ ៣ ពិន្ទុ​ទាល់​តែ​បាន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា ​បច្ចុប្បន្ន Man Utd មាន​ ៣៦ ពិន្ទុ នាំ​មុខ​ទៅ​លើ​ហង្ស​ក្រហម Liverpool ៣ ពិន្ទុ ហើយ​មាន​គម្លាត ៧ ពិន្ទុ​ឯ​ណោះ បើ​ធៀប​នឹង​ក្រុម​នៅ Top 6 គឺ​ Man City (ប៉ុន្តែ​មេឃ​ខៀវ​ខ្វះ ២ ប្រកួត​ទៀត)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT