រៀប​ឈុត ១១ រូប​ដែល​អាច​ប៉ះ​គ្នា​រវាង PSG និង Marseille នៅ​ពាន Trophee des Champions

ក្លឹប​បារាំង Paris Saint-Germain នឹង​បើក​កីឡដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ស្វាគមន៍​ក្លឹប Marseille សម្រាប់​ជំនួប​ដណ្តើម​ពាន​រង្វាន់ Trophee des Champions ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី ឈាន​ចូល​ព្រឹក​ព្រហស្បតិ៍ ទី ១៤ មករា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

នេះ​អាច​ជា​ឱកាស​ដំបូង​សម្រាប់​អ្នកចាត់ការ​លោក Mauricio Pochettino ក្នុង​ការ​លើក​ពាន​រង្វាន់​ជាមួយ​ក្លឹប PSG ទាំង​ដែល​វា​ទើប​តែ​ជា​ប្រកួត​ទី ៣ ក្រោយ​ការ​ចាកចេញ​របស់​លោក Thomas Tuchel។

តាម​របាយការណ៍​ពី Sportskeeda បាន​បង្ហាញ​នូវ​ជម្រើស ១១ រូប​ដែល​អាច​ប៉ះ​គ្នា​នៅ​ថ្ងៃ​នោះ​ដូច​ខាង​ក្រោម៖

PSG (4-3-3): Keylor Navas; Alessandro Florenzi, Marquinhos, Abdou Diallo, Layvin Kurzawa; Idrissa Gueye, Ander Herrera, Marco Verratti; Angel Di Maria, Moise Kean, Kylian Mbappe

Marseille (4-2-3-1): Steve Mandanda; Hiroki Sakai, Alvaro Gonzalez, Duje Caleta-Car, Yuto Nagatomo; Boubacar Kamara, Valentin Rongier; Florian Thauvin, Mikael Cuisance, Dimitri Payet; Dario Benedetto

រំឭក​ថា នៅ ៥១ ប្រកួត​ចុង​ក្រោយ​នៃ​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ Marseille ទទួល​ជ័យជម្នះ​តែ ១២ លើក​ប៉ុណ្ណោះ ខណៈ​ចាញ់​ដល់​ទៅ ២៩ លើក និង​ស្មើ ១០ លើក៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT