កីឡាករ​ធំៗ ៣ រូប​ អាច​នឹង​ត្រូវ Real លក់​ចេញ ដើម្បី​ប្រមូល​លុយ​យក Mbappe នៅ​ឆ្នាំ​នេះ

ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​ផែនការណ៍​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម ដើម្បី​ប៉ះប៉ូវ​ប្រមូល​ថវិកា​យក​ចរចា​ជាមួយ​ក្លឹប Paris Saint-Germain លើ​ការ​ចង់​បាន​កីឡាករ Kylian Mbappe។

តាម​របាយការណ៍​ពី AS ចុះ​ផ្សាយ​ថា កីឡាករ​ ៣ រូប​រួម​មាន Gareth Bale, Luka Jovic និង Marcelo សុទ្ធ​សឹង​តែ​ត្រូវ​បាន​ក្លឹប Madrid គិត​រួច​ហើយ​ស្រេច អំពី​ផែនការណ៍​លក់​ចេញ​ក្នុង​ពេល​ខាង​មុខ។

ក្លឹប Real Madrid ចង់​ប្រមូល​លុយ​ឲ្យ​បាន ១៣៥ លាន​ផោន ដើម្បី​ដាក់​សំណើ​ទៅ PSG លើ​ការ​នាំ​យក Mbappe។ មួយ​ផ្សេង​ទៀត​ក្លឹប​ក៏​នឹង​ត្រៀម​កញ្ចប់​ថវិកា​ដើម្បី​ចំណាយ​លើ​ថ្លៃ​ពលកម្ម​ប្រមាណ ១៩ លាន​ផោន/រដូវ​កាល​សម្រាប់​កីឡាករ​បារាំង​ផង​ដែរ។

បញ្ជាក់​ថា កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ​ត្រូវ​ផុត​នៅ​ខែ​មិថុនា ឆ្នាំ ២០២២ បែប​នេះ​ប្រសិន PSG ព្រម​លក់​នៅ​បញ្ចប់​រដូវ​កាល​នេះ ពួក​គេ​អាច​កើប​លុយ​បាន​ខ្លះ ស្រប​ពេល​ដែល​ហាងឆេង​ថ្លៃ​ខ្លួន​របស់ Mbappe គឺ​បាន​ធ្លាក់​ចុះ​មក​ក្រោម ១៥០ លាន​ផោន​ហើយ​តាម​រយៈ​ការ​អាប់ដែត​ចុង​ក្រោយ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT