កីឡាករកម្ពុជាភាគច្រើន បង្ហាញសមត្ថភាពល្អលើ Facebook ជាជាងលើទីលានប្រកួត

គ្រាដែលបាល់ទាត់សម័យទំនើបកំពុងតែមានសក្តានុពលខ្លាំងគ្រប់ទ្វីបទាំងអស់ក្នុងពិភពលោក គេសង្គេតឃើញថាកីឡាករដែលមានសមត្ថភាពល្អៗជាច្រើនចាប់ផ្តើម សាងកេរ្តិ៍ឈ្មោះរបស់ខ្លួន និងបង្ហាញពីទេពកោសល្យទាំងនៅក្នុងស្រុក ក៏ដូចជាក្រៅស្រុក នាំទង់ជាតិរបស់ខ្លួនត្រដាងលើឆាកអន្តរជាតិ។

ក្នុងនាមជាកីឡាករ ក្រៅពីការលេងលើសមរភូមិវាលស្មៅ កីឡាករជោគជ័យភាគច្រើនតែងតែផ្តោតសំខាន់ទៅលើការហ្វឹកហាត់ ដែលវានឹងនាំពួកគេឱ្យរក្សាកម្លាំងបានល្អ ថែមទាំងអាចបង្កើនសមត្ថភាពផងដែរ។

បើតាមសម្តីរបស់គ្រូបង្វឹកក្លិបក្រសួងការពារជាតិ លោក ភា សុភ័ត្ត្រា ធ្លាប់បាននិយាយថា « ហ្វឹកហាត់ល្អ ការប្រកួតច្បាស់ជាទទួលបានលទ្ធផលល្អ » ។

ផ្ទុយទៅវិញ កីឡាករកម្ពុជាភាគច្រើន ត្រូវបានគេកត់សម្គាល់ថា ពួកគេតែងតែចំណាយពេលវេលាច្រើនទៅលើការតម្អូញតម្អែរ នៅតាមបណ្តាញសង្គម ពិសេសគឺ Facebook ដែលភាគច្រើន គេតែងទទួលបានការសាទរពីអ្នកគាំទ្ររបស់ពួកគេ។

ក្រុមអ្នកលេង Facebook ជាច្រើនបានធ្វើការវាយតម្លៃថា កីឡាករទាំងនោះ ច្រើនតែកើតនៅជម្ងឺតួឯក ចាប់តាំងពីពួកគេក្លាយទៅជាតារាល្បី ឬក្រោយពេលដែលឡើងទម្រង់លេង ។

បើយើងមើលទៅប្រទេសជិតខាងឯនោះវិញ កីឡាករភាគច្រើនមិនសូវចំណាយពេលច្រើនជាមួយនឹងបណ្តាញសង្គមនោះទេ រាល់ការ Post របស់ពួកគេ ច្រើនតែផ្តោតសំខាន់ទៅលើការហ្វឹកហាត់ និងសកម្មភាពល្អៗរបស់ពួកគេប៉ុណ្ណោះ។

ជាក់ស្តែងកីឡាករអាស៊ានមួយចំនួន រួមមាន Chanathip Songkrasin Teerasil Dangda របស់ថៃ និង Aung Thu របស់មីយ៉ាន់ម៉ាជាដើម សព្វថ្ងៃពួកគេកំពុងប្រកបអាជីពនៅឯក្រៅស្រុក ដោយបានទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្នុងប្រទេសទាំងនោះ។

បទវិភាគមួយនេះ មិនមានន័យក្នុងការលើកតម្លើងជាតិសាសន៍ដទៃ ហើយបង្អាប់ប្រទេសខ្លួននោះទេ ប៉ុន្តែក្នុងគោលបំណង ណែនាំ និងដាស់តឿនដល់កីឡាករមួយចំនួនប៉ុណ្ណោះដែលកំពុងតែធ្វេសប្រហែល និងបណ្តែតបណ្តោយខ្លួនទៅតាមបរិយាកាសសង្គម៕

  • កីឡាករកម្ពុជាភាគច្រើន បង្ហាញសមត្ថភាពល្អលើ Facebook ជាជាងលើទីលានប្រកួត