ខ្សែបម្រើ Sergio Busquets បានអះអាងថាក្រុមអ្នកមានបុណ្យ FC Barcelona បានស្វែងរកចំណុចខ្លាំងរបស់ខ្លួនឡើងវិញហើយ ជាមួយទំនុកចិត្តក៏ចាប់ផ្ដើមខ្ពស់ជាងមុនដែរ។
Busquets បានបង្ហាញខ្លួនចំនួន៦០០ប្រកួតឱ្យក្រុមអ្នកមានបុណ្យ Barcelona កាលពីប្រកួតចុងសប្ដាហ៍កន្លងទៅនេះ។ ខណៈដែលលទ្ធផលវិញ ក៏មើលឃើញថាល្អប្រសើរផងដែរ ជាមួយការទទួលបាន៣ពិន្ទុបន្ថែម និងឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង La Liga ។
តារាជើងចាស់ខាងលើបាននិយាយចំពោះទម្រង់លេងបច្ចុប្បន្ននេះថា៖ “ឥឡូវនេះ ក្រុមចាប់ផ្ដើមរឹងមាំឡើងវិញហើយ។ យើងចាប់ផ្ដើមមានទំនុកចិត្តលើគ្នាច្រើន។ ឱកាសក្នុងការវាយបក និងគ្រាប់បាល់នឹងកើតមានជាបន្ដបន្ទាប់សម្រាប់ក្រុមយើង។ សង្ឃឹមថាយើងនឹងអាចបន្ដទម្រង់លេងល្អនេះតទៅមុខទៀត”៕
ប្រភព៖ Marca