Arteta ​ចង់​ទិញ​អ្នក​ចាំទី​មក​រួម​ក្រុម ​នៅ​ខែ​មករា​នេះ

​ក្រុម​កាំភ្លើង​ធំ​ដែល​កំពុង​លេង​ត្រូវ​គ្នា​ឡើង​វិញ​ហើយ​នោះ បាន​បង្ហើប​គម្រោង​ទិញ​យក​អ្នក​ចាំទី​ថ្មី​ម្នាក់​ទៀត​មក​រួម​ក្រុម ​ក្រោយ​ពី​លោក Arteta ​មើល​ឃើញ​ចំណុច​ខ្វះ​ខាត​។

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ទិញ​យក​អ្នក​ចាំទី Runarsson ​ពី​ក្រុម Dijon ​មក​រួម​ក្រុម​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ជំនួស​តំណែង​របស់ ​Emiliano Martinez ​ដែល​បាន​ចាកចេញ​ទៅ​លេង​ឱ្យ​ក្រុម Aston Villa ​។ យ៉ាងណាមិញ ​អ្នក​ចាំ​ទី​ដែល​បាន​នាំ​ចូល​មក​នោះ ​នៅ​មិន​ទាន់​ល្អ​ត្រូវ​ចិត្ត​លោក Arteta ​ឡើយ ដូច្នេះ​ហើយ​ទើប​នៅ​ខែ​មករា​នេះ ​ក្លឹប​កាំភ្លើង​ធំ​ចង់​ស្វែង​រក​អ្នក​ចាំទី​ថ្មី​ម្នាក់​ទៀត។

​Arteta ​បាន​និយាយ​ថា​៖ “នៅ​មិន​ទាន់​មាន​អ្វី​ច្បាស់​នោះ​ទេ។ យើង​កំពុង​ស្វែង​រក​កីឡាករ​ជា​ច្រើន​ដែល​យើង​ខកខាន​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ យើង​មិន​មាន​ពេល​ច្រើន​ទេ​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​យើង​ចង់​បាន ​ប៉ុន្តែ​យើង​នឹង​ស្វែង​រក​អ្នក​ដែល​ត្រូវ​បំផុត។ ​អ្នក​ចាំទី គឺ​ជា​ជម្រើស​របស់​យើង​ផង​ដែរ​ក្នុង​ការ​ទិញ​ចូល​នា​ខែ​មករា​នេះ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT