Ole ​ថា Man Utd ​មិន​ទិញ​កីឡាករ​ថ្មី​នៅ​ខែ​មករា​នេះ​ទេ​

​លោក Ole Solskjaer  ​បាន​អះអាង​ថា​នៅ​ខែ​មករា​នេះ ​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​មិន​ទិញ​កីឡាករ​ថ្មី​ចូល​ទេ ​ដើម្បី​ប្រជែង​ពាន​រង្វាន់​។

​កាល​ពី​រដូវ​កាល​មុន ​លោក Ole ​បាន​នាំ​យក Bruno ​មក​ជួយ​ក្រុម​ហើយ​ពេល​នោះ ​ទម្រង់​លេង​របស់​បិសាច​ក្រហម​ចាប់​ផ្ដើម​កែប្រែ​មក​ល្អ​និង​ឈ្នះ​ជាប់​តែ​ម្ដង។ ​យ៉ាងណាមិញ ​សម្រាប់​ឆ្នាំ​នេះ​វិញ ​តាម​គម្រោង ​បិសាច​ក្រហម​មិន​អាច​ប្រើប្រាស់​ប្រាក់​ដើម្បី​ទិញ​កីឡាករ​ថ្មី​នោះ​ទេ ពោល​គឺ​នឹង​ប្រើប្រាស់​កីឡាករ​មាន​ស្រាប់​នេះ​ឯង​ដើម្បី​ប្រជែង​យក​ពាន។

​អ្នក​ចាត់ការ Ole ​បាន​និយាយ​ថា​៖ “ស្ថានភាព​បច្ចុប្បន្ន​ខុស​ពី​ឆ្នាំ​មុន។ ដូច្នេះ​ឆ្នាំ​នេះ ​នឹង​មិន​អាច​កើត​មាន​កីឡាករ​ថ្មី​ទេ។ ប៉ុន្តែ​កីឡាករ​បច្ចុប្បន្ន ​យើង​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ប្រជែង​ពាន​រង្វាន់​បាន​មិន​ខាន។ ​សមាជិក​យើង​កាន់​តែ​យល់​ចិត្ត​គ្នា ​និង​ធ្វើ​បាន​ល្អ​ណាស់​នា​ប៉ុន្មាន​ប្រកួត​មក​នេះ​”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT