Premier League ​តេស្ដ​ដើម​សប្ដាហ៍​នេះ ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​៣៦​នាក់​ទៀត​

​ក្របខណ្ឌ Premier League ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ថ្មី​រហូត​ដល់​ទៅ​៣៦​នាក់​ទៀត​ឯ​ណោះ​សម្រាប់​ការ​ធ្វើ​តេស្ដ​នៅ​ដើម​សប្ដាហ៍​នេះ​។

​កាល​ពី​សប្ដាហ៍​មុន ​លីគ​កំពូល​អង់គ្លេស​នេះ​រក​ឃើញ​អ្នក​ឆ្លង​ដល់​ទៅ​៤០​នាក់​ឯ​ណោះ ​និង​មាន​ការ​ប្រកួត​ជា​ច្រើន​ត្រូវ​លើក ​ឬ​ប្រើប្រាស់​តែ​យុវជន ​ដូច​ករណី​របស់​ក្រុម Aston Villa ​ជា​ដើម។ ​ដោយ​ឡែក​នៅ​សប្ដាហ៍​នេះ​ក៏​មិន​មាន​អ្វី​ខុស​គ្នា​ច្រើន​ដែរ ​ការ​ប្រកួត​របស់​ក្រុម Aston ​ប៉ះ​ជាមួយ Spurs ​ត្រូវ​បាន​លើក​ពេល​ទៅ​ហើយ។

​រដ្ឋាភិបាល​អង់គ្លេស ​បាន​ប្រកាស​ឱ្យ​លីគ​នៅ​លេង​បន្ដ​បាន ប៉ុន្តែ​ត្រូវ​ធ្វើ​តេស្ដ​ឱ្យ​បាន​ទៀងទាត់​បំផុត។ ​ជាក់​ស្ដែង​១​សប្ដាហ៍​ត្រូវ​ធ្វើ​តេស្ដ​ឱ្យ​បាន​២​ដង ​និង​តាមដាន​សុខភាព ​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ខុស​ច្បាប់​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT