Jose ​សង្ឃឹម​ថា​ការ​ប្រកួត​ទល់ Aston Villa ​នឹង​ដំណើរ​ការ​ធម្មតា​

លោក Jose Mourinho ​កំពុង​រៀប​ចំ​ក្រុម​ដើម្បី​ប្រកួត​ជាមួយ​ក្រុម Aston Villa ​នា​ថ្ងៃ​ពុធ​នេះ ​ព្រោះ​មិន​មាន​ខាង​ណា​ប្រាប់​លោក​ថា​ការ​ប្រកួត​ត្រូវ​លើក​ពេល​នោះ​ទេ។

ក្រុម Aston Villa ​កំពុង​ជួប​បញ្ហា ក្រោយ​ពី​សមាជិក​ក្រុម​ធំ​ជា​ច្រើន​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។ ជាក់​ស្ដែង​កាល​ពី​ប្រកួត​ពាន​រង្វាន់ FA Cup ​ទល់​ក្រុម Liverpool កន្លង​ទៅ ពួកគេ​ប្រើ​ប្រាស់​យុវជន​សុទ្ធ​តែ​ម្ដង ដើម្បី​លេង​បង្គ្រប់​កិច្ច​នេះ។ ជា​លទ្ធផល​បាន​បរាជ័យ​ក្នុង​លទ្ធផល ​៤-១។ ​យ៉ាងណាមិញ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​វិញ ​ខាង​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​នៅ​មិន​ទាន់​មាន​ការ​ប្រកាស​អ្វី​នោះ​ទេ។

​លោក Jose Mourinho ​បាន​និយាយ​ថា​៖ “អត់​មាន​អ្នក​ប្រាប់​ខ្ញុំ​ថា​មាន​ការ​ប្រែប្រួល​នោះ​ទេ ដូច្នេះ​ខ្ញុំ​នឹង​រៀប​ចំ​ក្រុម​ដើម្បី​ប្រកួត​ជាមួយ Aston Villa ​ជា​ធម្មតា។ យើង​នឹង​រង់ចាំ​ការ​ប្រកាស​ឬ​ជូន​ដំណឹង​មក​បន្ថែម​ទៀត។ តែ​បើ​មិន​មាន​អ្វី​ទេ ​យើង​នឹង​ធ្វើ​ការ​ប្រកួត​ជា​ធម្មតា”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT