Chelsea ត្រៀម ៤៥ លាន​អឺរ៉ូ ចូល​ប្រជែង​ក្លឹប​យក្ស PSG/Real/Liverpool នូវ​ខ្សែ​ការពារ​មួយ​រូប

តាម​របាយការណ៍​ពី Daily Star ចុះ​ផ្សាយ​ថា ក្លឹប​តោ​ខៀវ Chelsea ក៏​បាន​ត្រៀម​កញ្ចប់​ថវិកា​រួចរាល់​ហើយ​ដែរ ជុំវិញ​ការ​ចង់​បាន​ខ្សែ​ការពារ Dayot Upamecano ពី​ក្លឹប RB Leipzig។

ក្រុម​ដឹកនាំ​ដោយ​លោក Frank Lampard ត្រូវ​បាន​គេ​ដឹង​ថា ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​ហ៊ាន​ដាក់​តម្លៃ ៤៥ ​លាន​អឺរ៉ូ តាម​ប្រជែង​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា Real Madrid, Liverpool, PSG និង Bayern Munich ដែល​សម្លឹង​ឃើញ​កីឡាករ​វ័យ ២២ ឆ្នាំ​ដែរ​នោះ។

បញ្ជាក់​ថា ខ្សែ​ការពារ​កណ្តាល​រូប​នេះ មាន​ភាគរយ​តិច​ណាស់​ដែល​អាច​នឹង​បន្ត ​ព្រោះ​តាម​ស្ថានភាព​ពេល​នេះ​គេ​កំពុង​ស្ថិត​ក្នុង​ជម្រើស​ជា​ច្រើន​ពី​សំណាក់​ក្លឹប​យក្ស​ធំៗ​នៅ​តំបន់​អឺរ៉ុប។ Upmecano ចាយ​ពេល ៥ រដូវ​កាល​ហើយ​ជាមួយ RB Leipzig ជាមួយ​ការ​បង្ហាញ​ខ្លួន​សរុប ១៣៤ ប្រកួត៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT