Lampard ​ថា Chelsea ​ត្រូវ​ការ​អ្នក​សម្លាប់​បន្ថែម​ទៀត​

​លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​អះអាង​ថា​ក្រុម​របស់​លោក​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​បន្ថែម​ទៀត ​ដើម្បី​មក​ពង្រឹង​ក្រុម​។

ក្រុម​តោ​ខៀវ ​ទើប​តែ​យក​ឈ្នះ​លើ​ក្រុម Morecambe ​ក្នុង​លទ្ធផល ​៤-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​កន្លង​ទៅ​នេះ​។ ​ត្បិត​តែ​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​មួយ​នេះ​មែន ប៉ុន្តែ​សម្រាប់​លោក Lampard ​មើល​ឃើញ​ថា​សមាជិក​កូន​ក្រុម​នៅ​មាន​ភាព​ខ្វះខាត​ច្រើន​ដដែល។ ​លោក ​បញ្ជាក់​ថា​ក្រុម​ត្រូវ​ការ​មនុស្ស​បន្ថែម​ទៀត ដើម្បី​ជួយ​នៅ​តំបន់​ប្រយុទ្ធ​។

​លោក Lampard ​បាន​និយាយ​បែប​នេះ​ថា​៖ “យើង​នៅ​មាន​កីឡាករ​ក្មេង​ៗ​ល្អ​ៗ​ជា​ច្រើន។ ​យើង​ត្រូវ​ការ​អ្នក​សម្លាប់​បន្ថែម​មក​ជួយ​ក្រុម ​ខ្ញុំ​និយាយ​ត្រង់​នេះ​សង្ឃឹម​ថា​គ្រប់​គ្នា​យល់។ ​យើង​នៅ​តែ​ត្រូវ​ការ​អ្នក​មក​បញ្ចប់​ការ​ប្រកួត​មួយ​ឱ្យ​បាន​ច្បាស់​លាស់។ ​ក្រុម​យុវជន​របស់​យើង​ធ្វើ​បាន​ល្អ​ហើយ ប៉ុន្តែ​យើង​នៅ​តែ​ត្រូវ​ការ​អ្នក​មាន​បទ​ពិសោធ​ល្អ​មួយ​ដើម្បី​មក​ជួយ”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT